ផែនទីរួមតាមបណ្តាខេត្ត ព្រំដែន កម្ពុជា ថៃ
ផែនទីព្រំដែនខ្មែរ សៀម ពីកោះកុង ដល់ ព្រែកណាម សៃ Prek Nam Sai ដល់ មុំ ៣ ព្រំដែនឡាវ
ផែនទី តំបន់ មុំ ៣ មរកត ( កម្ពុជា ថៃ ឡាវ)
បង្គោលព្រំដែនលេខ ១ និង បង្គោលលេខ ២
បង្គោលព្រំដែនលេខ ៤, លេខ ៥, លេខ ៦, លេខ ៧, លេខ ៨, លេខ ៩, លេខ ១០
បង្គោលព្រំដែនលេខ ១១ ដល់ ១៤
បង្គោលព្រំដែនលេខ ១៤ ដល់ ១៧
បង្គោលលេខ ២០
បង្គោលលេខ ២១ ដល់ បង្គោលលេខ ២២
បង្គោលលេខ ២៦
បង្គោលលេខ ២៨
បង្គោលលេខ ២៨
បង្គោលព្រំដែន លេខ ២៩ ដល់បង្គោលលេខ ៣០
បង្គោលព្រំដែន លេខ ៣០ ដល់បង្គោលលេខ ៣១
បង្គោលព្រំដែន លេខ ២៩ ដល់បង្គោលលេខ ៣០
បង្គោលព្រំដែន លេខ ៣១ ដល់បង្គោលលេខ ៣១
បង្គោលព្រំដែន លេខ ២៩ ដល់បង្គោលលេខ ៣០
បង្គោលព្រំដែន លេខ ២៩ ដល់បង្គោលលេខ ៣០
បង្គោលលេខ ៤២ ដល់ បង្គោលលេខ ៤៧
បង្គោល ៥២ ដល់ បង្គោល ៥៥ ស្រុកកំរៀង ខេត្ត បាត់ដំបង
បង្គោលលេខ ៤២ ដល់ លេខ ៤៦ ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យបង្គោលលេខ ៤២ ដល់ លេខ ៤៦ ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ
បង្គោលលេខ ៤២ ដល់ លេខ ៤៨ ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ
បង្គោលលេខ ៤២ ដល់ លេខ ៤៨ ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ
បង្គោលលេខ ៤២ ដល់ លេខ ៤៧ ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ
បង្គោលព្រំដែន លេខ ៣៦ ដល់បង្គោលលេខ ៤០
បង្គោលព្រំដែន លេខ ៣៦ ដល់បង្គោលលេខ ៤០
បង្គោលព្រំដែន លេខ ៣៦ ដល់បង្គោលលេខ ៤០
បង្គោលព្រំដែន លេខ ៣៦ ដល់បង្គោលលេខ ៤០
បង្គោលព្រំដែន លេខ ៣២ ដល់បង្គោលលេខ ៣៦
បង្គោលព្រំដែន លេខ ២៩ ដល់បង្គោលលេខ ៣០
បង្គោលព្រំដែន លេខ ២៩ ដល់បង្គោលលេខ ៣០
បង្គោលលេខ ២៨
បង្គោលលេខ ២៨
បង្គោលលេខ ២៧
បង្គោលលេខ ២៣ តំបន់ប្រាសាទតាមនធំ តាមនតូច ផែនទី ចាស់
បង្គោលព្រំដែនលេខ ៣

បង្គោលព្រំដែនលេខ ១
បង្គោលព្រំដែនលេខ ១ និង បង្គោលលេខ ២
បង្គោលព្រំដែនលេខ ១ និង បង្គោលលេខ ២
ផែនទីតំបន់ ប្រាសាទព្រះវិហារ មាត្រដ្ឋាន ១/៥០ ០០០ ដោយប្រទេស ថៃ
ផែនទីតំបន់ ប្រាសាទព្រះវិហារ មាត្រដ្ឋាន ១/៥០ ០០០ ដោយប្រទេស ថៃ
ផែនទីតំបន់ ប្រាសាទព្រះវិហារ មាត្រដ្ឋាន ១/៥០ ០០០ ដោយប្រទេស ថៃ
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
ផែនទី តំបន់អានសេះ តាមផែនទីឯកតោភាគី សៀម
មុំ ៣ រួម តំបន់
តំបន់ជំលោះខ្សែព្រំដែនទឹក រវាង កម្ពុជា ថៃ និងការឈានដល់ការប្តឹងតុលាការសមុទ្រ ២០២៥
(ថៃ)៖ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសាព័ត៌មានបារាំង AFP ប្រចាំប្រទេសថៃ បានចុះទៅយកព័ត៌មានដោយផ្ទាល់ខេត្តច័ន្ទបុរី របស់ថៃ ជាប់ខេត្តបាត់ដំបង ប្រទេសកម្ពុជា កន្លែងដែលកងទ័ពថៃ បានធ្វើរបងព្រំដែន។ អ្នកសារព័ត៌មាន បានជួបសម្ភាសន៍ជាមួយពលរដ្ឋមួយចំនួនមានដីស្រែចម្ការជាប់ព្រំដែន ហើយពួកគេ បានទទួលស្គាល់ថា ការធ្វើរបងព្រំដែននៅកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា-ថៃ វាស់វែងរួចរាល់ដោយផ្អែកលើបង្គោល និងផែនទីបន្សល់ពីសម័យបារាំងនេះ បានបាត់ដីមួយចំនួនទៅខាងកម្ពុជា តែគេមិនទោមនស្សនោះទេ ព្រោះគេយល់ថាជាការពង្រឹងសន្តិសុខតាមព្រំដែម។
យោងតាមការចេញផ្សាយរបស់ AFP បានរៀបរាប់ថា កងទ័ពថៃ បានធ្វើរបងព្រំដែនពីបេតុងដោយមានបន្លាលួសរុំជារង្វង់នៅខាងលើ បន្ទាប់ពីសង្រ្គាមនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២៥។ ជញ្ជាំងព្រំដែននេះ មានប្រវែង១គីឡូម៉ែត្រ គឺជាដំណាក់កាលទី១ នៃការសាងសង់ជញ្ជាំងព្រំដែនមានប្រវែងសរុប ៨,៤គីឡូម៉ែត្រ នៅភាគខាងកើតនៃប្រទេស ជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ កន្លែងធ្វើរបងនេះ ជាកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា និងថៃ បានវាស់វែងរួចរាល់ និងព្រមព្រៀងគ្នាទទួលស្គាល់ ដោយផ្អែកលើបង្គោលព្រំដែន និងផែនទីបន្សល់ទុកពីសម័យបារាំង។
ជញ្ជាំងនេះមានកម្ពស់ ៣,៦ម៉ែត្រ ធ្វើឡើងពីបេតង់ សំណាញ់ដែក និងមានបន្លាលួសរុំជារង្វង់នៅលើដោយលាតសន្ធឹងកាត់តាមដីស្រែចម្ការ នៅក្នុងខេត្តច័ន្ទបុរី។
«យើងសាងសង់ជញ្ជាំងព្រំដែននេះឡើងដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ តួយ៉ាងដូចជាការរត់ពន្ធទំនិញ និងការជួញដូរមនុស្ស»។ នេះជាការគូសបញ្ជាក់របសលោក Prachya Hantiem មេបញ្ជាការ នៃកងកម្លាំងជើងទឹកថៃ ក្នុងខេត្តច័ន្ទបុរី ប្រាប់ AFP អំឡុងដំណើរទស្សនកិច្ចមួយកាលពីថ្ងៃទី១០ ខែកញ្ញា។
AFP បានរៀបរាប់ទៀតថា ថៃ និងកម្ពុជាមានជម្លោះនឹងគ្នាអស់រយៈពេលរាប់ទសវត្សរ៍មកហើយជុំវិញការកំណត់ព្រំដែនប្រវែង ៨០០គីឡូម៉ែត្ររវាងប្រទេសទាំង២ ហើយបានផ្ទុះជម្លោះប្រដាប់អាវុធនឹងគ្នាកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ប្រទេសជិតខាងទាំង២ បានចុះហត្ថលេខាលើបទឈប់បាញ់មួយកាលពីចុងខែធ្នូ ឆ្នាំដដែល ប៉ុន្តែភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់។
ស្ថិតនៅមិនឆ្ងាយពីជញ្ជាំងព្រំដែន គឺជាភូមិតូចមួយ ដែលមានប្រជាជនប្រហែល២០០នាក់រស់នៅ។ អ្នកភូមិនេះ បាននិយាយថា ការសាងសង់ជញ្ជាំងព្រំដែនបានធ្វើឱ្យពួកគេបាត់បង់ដីស្រែចម្ការ តែពួកគេអាចទទួលយកបាន។
«យើងអាចទទួលយកបាន។ យើងសុខចិត្តបាត់បង់ដីមួយចំនួនដើម្បីទទួលបានសន្តិសុខ»។ នេះជាការលើកឡើងរបស់អ្នកភូមិម្នាក់ឈ្មោះ Suwin Muangmeung។ ស្ត្រីរូបនេះបានទទួលស្គាល់ថា រូបនាងមិនដឹងនោះទេថា ព្រំដែនស្ថិតនៅទីណាឱ្យប្រាកដ។
ជាមួយគ្នានេះ មេភូមិម្នាក់ឈ្មោះ Itchira Aranchaiyasiri បាននិយាយថា ការសាងសង់ជញ្ជាំងព្រំដែនបានផ្ដល់ឱ្យរូបលោកនូវអារម្មណ៍មានសន្តិសុខ ក៏ព្រោះតែការធ្វើស្រែចម្ការរបស់ប្រជាជននៅទីនោះធ្វើឡើងនៅតាមបណ្ដោយព្រំដែន។
«យើងមិនដឹងច្បាស់នោះទេ ថាតើនៅពេលណា ទើបថៃ និងកម្ពុជាផ្សះផ្សារគ្នា ឬក៏ថាតើនៅពេលណាយើងនឹងអាចមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកជាប្រក្រតីឡើងវិញ។ ប៉ុន្តែមានជញ្ជាំងព្រំដែននេះ វាធ្វើឱ្យយើងមានអារម្មណ៍សុវត្ថិភាព»។ នេះជាការបន្ថែមរបស់លោក Itchira Aranchaiyasiri ជាមួយការទទួលស្គាល់ថា ជញ្ជាំងព្រំដែនពិតជាបង្កការរំខានមួយចំនួនពិតមែន ដ្បិតកាលពីអតីតកាល «យើងតែងតែធ្វើដំណើរទៅមកសួរសុខទុក្ខគ្នាដោយសេរី និងងាយស្រួល។ តែយ៉ាងណាក៏ដោយ យើងត្រូវរៀនសម្របខ្លួន»។
សូមបញ្ជាក់ថា ថៃ បានបិទព្រំដែនជាមួយកម្ពុជាបន្ទាប់ពីជម្លោះផ្ទុះឡើងដែលបានបង្ខំប្រជាជនកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ប្រជាជនថៃមួយចំនួនធំបានត្រឡប់ទៅផ្ទះរបស់ពួកគេ ខណៈប្រជាជនកម្ពុជាប្រមាណ ២០ ០០០នាក់នៅតែមិនទាន់អាចវិលត្រឡប់កាន់ផ្ទះរបស់ពួកគេនៅឡើយ៕



















.jpg)


.jpg)




































